The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងរៀបចំផែនការ ក្នុងការចរចានាំយកីឡាករ ខ្សែប្រយុទ្ធស្លាបឆ្នើម Michael Olise ពីក្លកឹប Crystal Palace ។
ក្នុងផែនការនេះគេជឿជាក់ថាក្លឹប Man UTD ទំនងជានឹងប្រើប្រាស់ កីឡាករខ្សែការពារស្លាប WWan Bissaka ដើម្បីដោះដូរជាមួយនឹង កីឡាកររូបនេះខណៈដែល Bissaka គឺជាអតីតកីឡាកររបស់ក្លឹបនេះ ស្រាប់កាលពីឆ្នាំ២០១៩មុនផ្ទេរមក Old Trafford។
គួរឲ្យដឹងដែរថាកីឡាករ Bissaka ទើបតែបានចុះហត្ថលេខា បន្តរស់នៅជាមួយនឹងក្លឹបរយៈពេល១ឆ្នាំទៀត ក្រោយពេលដែលត្រូវអស់សុពលភាព នៅខែមិថុនាខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
