កីឡា

អ្នកប្រដាល់គុនខ្មែរ ២ រូប ផ្តួលក្រោមថ្វីជើង អ្នកប្រដាល់ថៃ មុនត្រឹមទឹកទី៥ ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5

ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរ២រូប សន្លប់ក្រោមកណ្ដាប់ដៃ និងថ្វីជើង របស់អ្នកប្រដាល់ថៃ បន្ទាប់ពី មុនទឹកទី៥ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា ប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ។

អ្នកប្រដាល់គុនខ្មែរ រិទ្ធី សុជាតិក្លិប Super Fight បានសន្លប់នៅត្រឹមទឹកទី៣ក្រោមស្នាដៃអ្នកប្រដាលើ់ថៃ Pich Nakhorn អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ នេះជាលើកទី ៣ ហើយ ដែលអ្នកប្រដាល់កម្ពុជា រិទ្ធី សុជាតិ ចាញ់អ្នកប្រដាល់ថៃ ។

ដោយឡែកអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ ក្លិបតាឡីដំរីមានរិទ្ធ ក៏ត្រូវអ្នកប្រដាល់ថៃ Sen Sakgnen វាយឲ្យដេកមុនស្នូរជួង បញ្ចប់ទឹកទី២ដែរ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ក្នុងជំនួបជាមួយអ្នកប្រដាល់ថៃ កាលពីថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២៣ពុទ្ធ សំបូរប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ថៃ Amy Salakchhai ។

សម្រាប់ជំនួបជាមួយ Sen Sakgnen សំបូរហាក់ដូចជាវ៉ៃ ចេញមិនរួចតែម្ដងគេចាញ់ប្រៀបគូប្រកួត តាំងពីដើមទឹកទី១មកម្ល៉េះ ។ ស្ថានភាព នៃការប្រកួតគឺគេការពារ និងដកថយច្រើនជាង ។ ទីបំផុតសំបូរត្រូវគូប្រកួតវាយ ឲ្យសន្លប់នៅត្រឹមទឹកទី២ ។

អ្នកប្រដាល់គុនខ្មែរខ្លាចាស់ ម៉ន ព្រហ្មម៉ាញ បានយកឈ្នះអ្នក ប្រដាល់ចាស់វស្សាថៃ Niev Vangchanដោយពិន្ទុ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ ស្ថានភាពនៃការប្រកួត រវាងអ្នកប្រដាល់ទាំង២រូប នេះមានលក្ខណៈតឹងតែងម៉ន ព្រហ្ម ម៉ាញ មានប្រៀបលើ Niev Vangchanតែបន្តិចបន្តួចប៉ុណ្ណោះ ៕

Most Popular

To Top