ខេត្តសៀម ៖ លោក សា ឌីណា ស្ថាបនិកក្លិបកីឡាបាញ់ធ្នូ ភូមិន្ទកម្ពុជា ស្វាគមន៍អស់ពីចិត្តប្រសិន បើសហព័ន្ធកីឡាបាញ់ធ្នូ កម្ពុជា និងក្រុមកីឡាករ-កីឡាការិនី ដែលត្រូវការទីលានបាញ់ធ្នូ ធ្វើការហ្វឹកហាត់ ដើម្បីចូលរួមការ ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ទោះបីសហព័ន្ធកីឡានេះមិនទាន់ដំណើរការក៏ដោយ ។

លោក សា ឌីណា បាននិយាយថា រូបលោកជាអតតីកីឡាករបាញ់ធ្នូមួយរូប និងជាអ្នកស្រលាញ់កីឡាបាញ់ធ្នូផង ទើបលោក និងមិត្តភក្តិបាននាំបង្កើត ក្លិបកីឡាបាញ់ធ្នូកម្ពុជា ដែលមានឈ្មោះថា “ក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជា”នេះឡើង ហើយក្លិបនេះស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបង្កើតនៅចុងឆ្នាំ២០១៥ ហើយឆ្នាំ២០១៨ លោកនៅតែបន្តដណ្តើរ ការតែម្នាក់ឯង ។

ស្ថាបនិកក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជាបានបន្តថា សព្វថ្ងៃនេះកីឡាបាញ់ធ្នូ បានក្លាយជាប្រភេទកីឡាមួយ មានប្រជាប្រិយភាពខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តជាតិ ចំណែកក្លិបមិនត្រឹមនាំយកកីឡាបាញ់ធ្នូបែបសម័យទេ លោកក៏បាននាំឲ្យភ្ញៀវជាតិ និងអន្តជាតិឲ្យបាញ់ធ្នូ បែបបុរាណរបស់កម្ពុជាទៀតផង ។

លោកបានបន្ថែមថា លោកបានចូលរួមជាកីឡាករ បាញ់ធ្នូ កាលលោករៀននៅវិទ្យាល័យ ដោយសាររូបលោកមានមិត្ត ជាកីឡាករជម្រើសជាតិនាពេល លោក៏ចូលរួមការប្រកួតតែម្តង។ តាមពិតសហព័ន្ធកីឡាបាញ់ធ្នូកម្ពុជាមានរួចហើយ គ្រាន់តែមិនបានដំណើរការ នាពេលរូបលោកលឺថា សហព័ន្ធកីឡាបាញ់ធ្នូកម្ពុជាគ្រោងរៀបចំមហាសន្តិបាតឡើងវិញ លោកពិតជាសប្បាយចិត្តមែនទែន ។

លោក សា ឌីណា បានបញ្ជាក់ថា ក្នុងនាមលោកជាថ្នាក់ដឹកនាំ ក្លិបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជាសប្បាយចិត្ត និងចូលរួម ធ្វើយ៉ាងណាឲ្យសហព័ន្ធកីឡាបាញ់ធ្នូ កម្ពុជាបានដំណើរ ការទៅមុខ ជាពិសេសបានចលរួម ក្នុងព្រឹត្តិការណ៍ការប្រកួត អន្តរជាតិ សំខាន់ៗ រូបលោកពិតជាសោកស្តាយដែលព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 លើកទី៣២ នៅកម្ពុជាមិនមានវត្តមានកីឡាបាញ់ធ្នូ ៕
ដោយ៖លី ភីលីព




