កីឡា

Dele Alli រងរបួសសាជាថ្មី ហើយទំនងជាត្រូវ សម្រាកដល់ទៅ១ឆ្នាំ

AFP

យោងតាមការចេញផ្សាយ របស់ The Goalគ្រូបង្វឹករបស់ក្លឹប Everton លោក Sean Dyche បានអះអាងថាកីឡាករ Dele Alli នឹងត្រូវបង្ខំចិត្តធ្វើការវះកាត់ មួយដោយសារបញ្ហារបួស ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ មិនបានបង្ហាញ ខ្លួនឲ្យក្លឹប តាំងតែពីខែមិនា ឆ្នាំទៅមកម្ល៉េះ ដោយសាររបួសក្នុង ពេលលេងខ្ចីជើងឲ្យក្លឹបតួគី Besiktas ហើយពេលនេះកីឡាករ ចាំបាច់ត្រូវធ្វើការវះកាត់របួសនេះ ចេញពីនិងប្រហែល ជាត្រូវការសម្រាករយៈពេលវែងទៀតផង ។

តាមការបញ្ជាក់របស់លោក Dyche នៅមុនការប្រកួត FA Cup ដែលក្លឹបត្រូវធ្វើនៅចុងសប្តាហ៍នេះបានបញ្ជាក់ថា៖កីឡាករ Dele ត្រូវការវះកាត់ហើយទំនង ជានឹងមិនអាចវិល ត្រឡប់វិញ បានឡើយក្នុង រយៈពេលដល់ទៅ១ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top