កីឡា

កីឡាករមាឌល្អិត ទំរង់លេងដូច Messi ម្នាក់ មកចូលរួម Man City

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែបម្រើទំរង់ លេងល្អខ្លាំងដូចទៅនឹង Lionel Messi មានវ័យទើបតែ១៨ឆ្នាំម្នាក់ ត្រូវបានគេប្រកាសជាផ្លូវការ ចូលរួមជាមួយនឹង Man Cityហើយ។

កីឡាករវ័យក្មេង Claudio Echeverri ដែលទើបតែបានលេង ឲ្យឈុតធំរបស់ក្លឹបនិងប្រទេស កំណើតកាលពីពេលថ្មីៗនេះ បានទទួលឳកាសដ៏អស្ចារ្យ ក្នុងការមកចូលរួមក្លឹបយក្ស អង់គ្លេសនេះ ហើយក្រោមការដឹកនាំ របស់លោក Pep Guardiola ទៀតផង។

កីឡាកររូបនេះធ្លាប់បានផ្ទុះភាពល្បីល្បាញ តាំងតែពីពេលមានអាយុ១១ឆ្នាំ ក្នុងពេលដែលកំពុងលេងឲ្យក្លឹប River Plate ឈុតយុវជនក្នុងពានរង្វាន់ Venice Champions Tropyដែលគ្រានោះមានទាំងក្លឹប AT Madrid, Ajax, Juventus និង Chelsea ចូលរួមផងដែរ ។

មានសញ្ជាតិអាហ្សង់ទីន ដូចគ្នាដែរ គេជឿជាក់ថា Man City ដែលធ្លាប់បានបណ្តុះបណ្តាល កីឡាករឆ្នើមអាហ្សង់ទីន កន្លងមកដូចជា Zabalet, Taves, Aguero នោះនឹងក្លាយជាទីកន្លែង ដ៏សាកសមបំផុតសម្របា់ Echeverri៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top