ភ្នំពេញ ៖ ក្រុមបាល់ទាត់ព្រែកត្នោត FC ឡើងដោយស្វ័យ ប្រវត្តិ នៃការប្រកួតកីឡាបាល់ទាត់យុវជន អាយុក្រោម១៥ ឆ្នាំក្នុងពូល “B” បន្ទាប់ពីក្រុមនេះ បានលេងស្មើជាមួយក្រុមបាល់ទាត់ បក្សីក្រហមលទ្ធផល ៣ ទល់ ៣ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នៅទីលានបាល់ទាត់ខេត្ត ។

ការប្រកួតកីឡាបាល់ទាត់យុវជន អាយុក្រោម១៥ ឆ្នាំ មាន ៧ ក្រុមចូលរួម ក្នុងនោះគណៈកម្មការ បែងចែកចេញជា ២ ពូល ហើយ ពូល “A”មានក្រុមបាល់ទាត់ស្អាង យើងស្អាតអាយុក្រោម ១៥ឆ្នាំ ក្រុមបាល់ទាត់កាលវារី ក្រុមបាល់ទាត់ យុវជន វិទ្យាល័យព្រែកស្លែង និងក្រុមបាល់ទាត់ ដែនកោះបៃតង ចំណែកពូល “B” ក្រុមបាល់ទាត់បក្សីក្រហម ក្រុមបាល់ទាត់ ជ័យវរ័ន្មទី៧ និងក្រុមបាល់ទាត់ ព្រែកត្នោត FC ។

សម្រាប់ពូល “B” ក្រុមបាល់ទាត់ ព្រែកត្នោត FC ឡើងដោយស្វ័យប្រវត្តិ ក្រោយក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ ជ័យវរ័ន្មទី៧ លទ្ធផល ៦ ទល់០ និងស្មើក្រុមបាល់ទាត់បក្សីក្រហម លទ្ធផល ៣ ទល់៣ រីឯក្រុមបាល់ទាត់បក្សីក្រហមស្មើក្រុមបាល់ទាត់ ព្រែកត្នោត FC លទ្ធផល ៣ ទល់៣ ដូច្នេះក្រុមបាល់ទាត់បក្សីក្រហមត្រូវការឈ្នះក្រុមបាល់ទាត់ ជ័យវរ័ន្មទី៧ ទើបឡើងវគ្គ ។

ពូល “A” ក្រុមបាល់ទាត់ស្អាងយើងស្អាតអាយុក្រោម ១៥ឆ្នាំ ឈ្នះក្រុមបាល់ទាត់កាលវារី លទ្ធផល ៧ ទល់១ ហើយរសៀលមាន២ ប្រកួតទៀត៕


