យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែបម្រើ Seko Fofana ដែលកំពុងលេងឲ្យក្លឹប Al Nassr ពេលនេះបានសម្រេចចិត្តក្នុងការផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹប Al Ettifaq ក្នុងនាមជាកីឡាករខ្ចីជើង។
ការធ្វើដំណើរទៅចូលរួម Al Ettifaq ដែលកំពុងស្ថិតក្រោម ការដឹកនាំរបស់លោក Steven Gerrard នេះត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីជំនួសតំណែង របស់កីឡាករ Jordan Henderson ដែលទើបតែបានទទួល យកកុងត្រាទៅលេងជាមួយនឹងក្លឹប Ajax។
កីឡាករវ័យ២៨ឆ្នាំរូបនេះបច្ចុប្បន្នកំពុង រវល់លេងឲ្យក្រុមជម្រើសជាតិ Ivory Coast នៅឡើយក្នុងពានរង្វាន់ Africa Cup of Nation ហើយតាមផែនការគាត់ នឹងចូលរួមក្លឹប Al Ettifaq ក្នុងកុងត្រារយៈពេលខ្លី ត្រឹមតែ៦ខែប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី