កីឡា

បញ្ជីរបួសរបស់ក្លឹប Chelsea បន្តកើនឡើង

រូបភាពពី៖​ XINHUA

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាបច្ចុប្បន្នគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Mauricio Pochettino កំពុងជួបបញ្ហាយ៉ាងខ្លាំងដោយបញ្ជីកីឡាករដែលរងរបួសកំពុងមានការកើនឡើងទ្វេដង។

ទោះបីជាគ្រូបង្វឹករូបនេះបានអះអាងថាកីឡាករដែលទើបតែជាពីរបួសដូចជា Malo Gustoនិង Nkunku អាចវិលត្រឡប់វិញក្នុងការប្រកួតប៉ះ Liverpool នៅថ្ងៃពុធនេះប៉ុន្តែមានកីឡាករជាច្រើនទៀតបែរជាទទួលរងរបួសបន្តបន្ទាប់គ្នាទៅវិញ។

កីឡាកររបួសទាំងនោះរួមមានទាំង Nicolas Jackson កីឡាករ Levi Colwill និងកីឡាករ Trevoh Chalobah ជាដើមផងខណដែលក្លឹបកំពុងបន្តឈរនៅពាក់កណ្តាលតារាងនៅឡើយនៅសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top