ការប្រកួតបាល់ទាត់ ក្នុងលីគកំពូលអង់គ្លេសព្រឹកមិញនេះ ក្រុមហង្សក្រហម Liverpool បានយកជ័យជំនះលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផលចាស់ដៃដល់ទៅ៤ទល់នឹង១ ។
៣ពិន្ទុងាយៗបានធ្វើឲ្យ Liverpool បន្តឈរនៅកំពូលតារាង អង់គ្លេសមាន៥១ពិន្ទុដាច់ពីក្រុមទី២មេឃខៀវ Man City ដែលមានត្រឹមតែ៤៦ពិន្ទុ តែសល់មួយប្រកួតក្នុងដៃទៀត ។
Liverpool គ្រប់គ្រងបាល់ដល់ទៅ៥២ភាគរយ និងស៊ុតចំគោលដៅ១៣ដង ធ្លាយសំណាញ់ទី៤គ្រាប់ ដែលក្នុងនោះមួយគ្រាប់ដំបូងធ្វើបានដោយ Jota នៅនាទីទី២៣និងបន្តបន្ទាប់ដោយ Bradleye នាទីទី៣៩ដោយ Szoboszlai នាទីទី៦៥និងចុងក្រោយដោយ Diaz នាទីទី៧៩។
ដោយឡែក Chelsea តាមវិញបានតែ១គ្រាប់ គិតដោយកីឡាករទើបជាពីរបួស Nkunku នៅនាទីទ៧១ដែលធ្វើឲ្យ Chelseaធ្លាក់ទៅលេខរៀងទី១០ ក្នុងតារាងមាន៣១ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី