យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នឹងធ្វើការចរចាជាមួយនឹងកីឡាករ Mudryk ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបតោខៀវ Chelsea។
ក្លឹបយក្សនេះមានបំណងចង់ឲ្យ កីឡាករវ័យ២៣ឆ្នាំរូបនេះមកជំនួសតំណែងរបស់កីឡាករ Kinsley Coman ដែលបច្ចុប្បន្នកំពុងរងរបួសជង្គ្គង់ធ្ងន់ធ្ងរ និងត្រូវសម្រាកព្យាបាល រយៈពេលវែងផងនោះ។
ទោះបីជាយ៉ាងណាក្តីក្លឹប ក៏កំពុងតាមដានកីឡាករជម្រើសផ្សេងទៀតផងដែរ ក្នុងករណីមិនជោគជ័យជាមួយនឹង Mudryk ដោយក្នុងនោះដូចជាកីឡាករ Bryan Zaragoza ពីក្លឹប Granada ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
