កីឡា

Galatasary ព្យាយាមចរចា Eriksen ឲ្យបានមុនថ្ងៃកំណត់ នៅលីគតួកគី ត្រឹមថ្ងៃសុក្រនេះ

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបខ្លាំងតួកគី Galatasaray បាននឹងកំពុងព្យាយាមទាក់ទង ជាមួយនឹងកីឡាករ ខ្សែបម្រើ របស់ក្លឹបបិសាចក្រហម Christian Eriksen ឲ្យបានមុនពេល បិទទ្វាផ្សារ ដោះដូរកីឡាករក្នុងប្រទេសតួកគី គិតត្រឹមយប់ថ្ងៃសុក្រនេះ។

កីឡាករដាណឺម៉ាករូបនេះ មិនត្រូវបានដាក់ឲ្យលេង ក្នុងឈុត១១នាក់ ដំបូងឬឈុតបម្រុងឡើយ ចាប់តាំងតែពីការប្រកួតចុង ក្រោយស្មើ នឹងមាន់ខ្នាយមាស Spurs តាំងតែពីពាក់កណ្តាល ខែមករាមកម្ល៉េះ។

ទោះបីជាយ៉ាងណា ក្តីគេជឿជាក់ថា ក្លឹបតួកគីនេះ នឹងមិនលទ្ធភាព ក្នុងការចរចាផ្តល់កុងត្រាដាច់ សម្រាប់កីឡាករវ័យ ៣១ឆ្នាំរូបនេះឡើយ ដោយបានត្រឹមជាកុងត្រាខ្ចីជើង សម្រាប់រដូវកាល ដែលនៅសេសសល់ប៉ុណ្ណោះ ហើយនឹងពិនិត្យលទ្ធភាពម្តងទៀត ក្នុងការទិញ Eirksen ដាច់នៅរដូវក្តៅឆ្នាំក្រោយវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top