កីឡដ្ឋាន MetLife Stadium ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង New Jersey សហរដ្ឋអាមេរិក នឹងត្រូវយកធ្វើជាកីឡដ្ឋានដើម្បីរៀបចំការប្រកួត វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ ពិភពលោក FIFA World Cup ឆ្នាំ ២០២៦។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើង ឯកពិភពលោក World Cup រៀបចំរៀងរាល់ ៤ឆ្នាំម្តង ហើយឆ្នាំ ២០២៦ មានប្រទេស ៣ ធ្វើជាសហម្ចាស់ផ្ទះរៀប ចំព្រឹត្តិការណ៍នេះ ។ ក្នុងនោះមាន សហរដ្ឋអាមេរិក កាណាដា និង ម៊ិចស៊ិចកូ។ World Cup ឆ្នាំ ២០២៦ នឹងមានប្រទេសចំនួន ៤៨ មកពីជុំវិញពិភពលោក ចូលរួមប្រកួត។ ដោយការប្រកួតបើកឆាក នឹងត្រូវធ្វើឡើងនៅ កីឡដ្ឋាន Azteca Stadium នៅក្នុងទីក្រុង Mexico City នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ ។
សហម្ចាស់ផ្ទះ សហរដ្ឋអាមេរិក នឹងបើកការប្រកួតដំបូងរបស់ខ្លួន នៅក្នុងកីឡដ្ឋាន So-Fi Stadium នៅទីក្រុង Los Angeles នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះ កីឡដ្ឋាន MetLife Stadium ដែលជាកីឡដ្ឋានរបស់ក្រុមបាល់ទាត់ New York Jets មានមូលដ្ឋាននៅក្នុងទីក្រុង New Jersey ដោយកីឡដ្ឋានដ៏ធំនេះ អាចផ្ទុកអ្នកទស្សនាបានចំនួន ៨២,៥០០នាក់ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ២០២៦ ។