យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាប្រធានក្លឹប Barcelona លោក Javier Tebas បានធ្វើការអះអាង Lionel Messi ពិតជាមានបំណងក្នុងការចូលនិវត្ត នៅជាមួយនឹងក្លឹប Barcelona។
លោកបានអះអាងថា ការបញ្ជាក់របស់ Messi ត្រូវបានធ្វើឡើង តាំងតែពីមុនពេលដែលគាត់បានសម្រេចចិត្ត ផ្ទេរទៅលេងជាមួយ នឹងក្លឹបអាមេរិក Inter Miami មកម្ល៉េះ ។
លោកបានថ្លែងបែបនេះ ទៅកាន់ក្រុមអ្នកកាសែតថា ៖ សម្រាប់ខ្ញុំបានដឹងហើយថា Messi និងបំណងរបស់គាត់ ប៉ុន្តែវាពិតជាអាចទៅរួចតាំងតែពីដំបូង មកម្ល៉េះទោះបីជាក្លឹបកំពុងមានបញ្ហាសេដ្ឋកិច្ចខ្លាំងក្តី ហើយអ្វីដែលខ្ញុំច្បាស់នោះគឺថា Messi ពិតជាចង់ចូលនិវត្តជាមួយនឹងក្លឹប Barcelona៕
ប្រែសម្រួល៖ស៊ុនលី
