កីឡា

Mbappe អាចនឹងសម្រេចចិត្ត ចុងក្រោយ ដើរតាមវិរៈបុរសបារាំង លោក Henry ហើយចូលរួម Arsenal

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា កំពូលកីឡាករខ្សែប្រយុទ្ធ Kylian Mbappe អាចនឹងធ្វើការសម្រេចចិត្ត នៅនាទីចុងក្រោយ ក្នុងការចាកចេញពីក្លឹប PSG ទៅចូលរួម Arsenal ជំនួសវិញ ដើម្បីដើរតាមដានជើងចាស់ របស់វិរៈបុរសជម្រើសជាតិបារាំង លោក Thierry Henry។

កុងត្រាជាមួយនឹង PSG ស្ថិតនៅក្នុងភាពមិនច្បាស់ លាស់ ក្នុងពេលដែល Real Madrid ហាក់ដូចជាមិនសូវ ជាមានបំណងចង់ បានកីឡាករបារាំងរូបនេះទៀត ឡើយហើយទោះបីជាការចរចាទៅរួច ក៏ស្ថិតនៅក្នុងលក្ខខណ្ឌមិនសូវជា អំណោយផលដល់កីឡាករ ដូចមុនទៀតឡើយ ។

ដូច្នេះក្នុងជម្រើស ជំនួសឲ្យ Real Madrid គេជឿជាក់ថា Arsenal អាចក្លាយទៅជាគោលដៅ ដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត សម្រាប់ Mbappe ហើយជាពិសេស វាក៏ជាក្លឹបដែលវិរៈបារាំង លោក Henry ធ្លាប់បានសាងកេរ្ត៍ឈ្មោះយ៉ាង អស្ចារ្យនៅទីនេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top