ខ្សែប្រយុទ្ធ Kylian Mbappe ជាកីឡាករបារាំងដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅរដូវកាលឆ្នាំ២០២៣/២៤ គិតមកត្រឹមពេលនេះ។ បើយោងតាមស្ថិតិរបស់ Transfermarkt។
នៅក្នុងរដូវកាលនេះ Mbappe បានចូលលេងឲ្យ PSG បាន២៩ប្រកួត និងស៊ុតចូល ៣០គ្រាប់។
កីឡាករនេះជាកីឡាករស្នូលរបស់ក្លឹបបារាំង PSG ក៏ដូចជាក្រុមជម្រើសជាតិបារាំងផងដែរ។
ស្ថិតិរកគ្រាប់បាល់បានច្រើនជាងគេនេះជាស្ថិតិដែលច្រើនដាច់គេ ព្រោះកីឡាករបារាំងដែលមានស្ថិតិខ្ពស់បន្ទាប់ពី Mbappe គឺ Antoine Griezmann ដែលកំពុងលេងឲ្យ Atletico Madrid ចូលលេងបាន ៣៤ប្រកួត និងស៊ុតចូល ១៨គ្រាប់៕
ប្រភព៖ https://news.sabay.com.kh/article/1352893#utm_campaign=onpage
