ភ្នំពេញ ៖ អតីតកីឡាការិនី ហែលទឹកឆ្នើម និងជាអ្នកគ្រូបង្វឹក កីឡាហែលទឹកជនពិការ កញ្ញា ហែមថុន វិទីនីបាននិយាយថា ក្នុងនាមកីឡាការិនី ហែលទឹកមួយរូប ពិតជាសប្បាយរីករាយ ដែលមានក្រុមហ៊ុនដៃគូឯកជន មើលឃើញពីសារសំខាន់ នៃកីឡាហែលទឹក និងរួមចំណែកជួយ ដល់កីឡាករ ដើម្បីលើកកម្ពស់ទ្រទ្រង់ ជីវភាពកីឡាករ-កីឡាការិនី ពិសេសកីឡាករ-កីឡាការិនីហែលទឹក ។

កញ្ញាបានបន្តថា ការជួយឧបត្ថមដល់ កីឡាហែលទឹកនេះ កញ្ញារួមជាមួយកីឡាករហែលទឹកកម្ពុជា២រូបទៀត បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិនានា នឹងនាំយកជោគជ័យ មកជូនប្រទេសជាតិ ជាបន្តបន្ទាប់ទៀត ។

ទន្ទឹមនោះ កញ្ញា ហែមថុន វិទិនី ក៏សង្ឃឹមថា ក្រុមហ៊ុនឯកជន នឹងចូលរួមគាំទ្រឧបត្ថម ដល់អត្តពលិក ផ្សេងទៀត មិនមែនតែប្រភេទ កីឡាកហែលទឹកមួយនោះទេ គឺគ្រប់ប្រភេទកីឡាទាំងអស់ ដែលបង្ហាញភាពលេចធ្លោ ជូនជាតិ ។

សម្រាប់ឧបត្ថមដល់វិស័យកីឡាករហែលទឹកនេះខាងលើ បានជួយចុះអនុស្សរនជាមួយកញ្ញា ហែមថុន វិទិនី រួមជាមួយកីឡាករពីររូបទៀត គឺកីឡាករ គី កីឡាករ Antoine នឹងកីឡាករ Pieter ខណៈកីឡាករ Antoine នឹងត្រូវត្រៀមខ្លួនប្រកួត តំណាងអោយកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក នៅប្រទេសបារាំង នាពេលខាងមុខ ៕
ដោយ៖លី ភីលីព


