ភ្នំពេញ ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រៀមមនឹងបានបញ្ជូនគ្រូបង្វឹក និងកីឡាករចូលរួម ការប្រកួតបោះជំរុំហ្វឹកហាត់ ពង្រឹកសមត្ថភាព និងចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាទូកកានូស្លា លុំជ្រើសរើសជើងឯកអាស៊ី លើកទី១៣ (13th Asian Canoe Slalom Champinoshipe) ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសថៃ នាពេលខាងនេះ ។

លោក គង់ សុភាព អគ្គលេខាធិការរងបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងបញ្ជូនគ្រូបង្វឹក ១រូប និងកីឡាករ ១ រូប ចូលរួមការបោះជំរុំហ្វឹកហាត់ កីឡាទូកកានូស្លាលុំ ដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
លោកបានបន្តថា ក្រោយពីបញ្ចប់ការបោះជំរុំហ្វឹកហាត់ គ្រូបង្វឹក ១រូប និងកីឡាករ១ រូបបន្តចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាទូកកានូស្លាលុំ ជ្រើសរើសជើងឯកអាស៊ីលើកទី១៣ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ គ្រូបង្វឹក ១រូប និងកីឡាករ ១ រូប រួមមានលោក គ្រូបង្វឹក គឹម សិរីមង្គល និងកីឡាករ កីឡាករ ចាន់ សុផៃ ៕


