យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Mason Greenwood បានសម្រេចចិត្តបដិសេធមិនព្រមផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelonaនោះទេដើម្បីទុកឳកាសត្រឡប់មកជួយក្លឹបវិញទុកជាការដឹងគុណកន្លងមក។
ប្រធានក្លឹប Ratcliffe បាននិយាយថា៖ការពិតការវិលត្រឡប់របស់ Greenwood ពិតជាមានលទ្ធភាពអាចទៅរួចហើយម្យ៉ាងទៀតកីឡាករផ្ទាល់ក៏បានបញ្ជាក់ដែរថាគាត់មានអារម្មណ៍ថាបានជំពាក់បំណុលរបស់ក្លឹបដែលត្រូវតែសងវិញផងដែរ។
គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានចោទប្រកាន់កាលពីឆ្នាំ២០២២និងត្រូវបានឃាត់ខ្លួននៅក្នុងខែមករាដោយសារករណីល្មើសជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាបំពានផ្លូវភេទ៕ ប្រែសម្រួល៖ស៊ុនលី