ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៣-២០២៤ រយៈពេល៧ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ ថ្ងៃទី ៤ មីនា ឆ្នាំ២០២៤ នៅតាមទីលាន របស់ខេត្ត ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការ ប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាំងប្រទេស នាពេលខាងមុខនេះ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាសិស្សសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៣-២០២៤ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេសនៅភ្នំពេញ ។

លោកបានបន្តថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ ថ្ងៃទី ៤ មីនា ឆ្នាំ២០២៤ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន ៥ ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡា ប្រភេទជាច្រើនទៀត យើងកំពុងហ្វឹកហាត់ពង្រឹង សមត្ថភាពត្រៀម ចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។

ដោយមានក្រុមកីឡាចំនួន ១១ ស្រុករួមមាន ៖ ក្រុងតាខ្មៅ ក្រុងអរិយសក្សត្រ ស្រុកកោះធំ ស្រុកពញ្ញាឮ ស្រុកអង្គស្នូល ស្រុកខ្សាច់កណ្តាល ស្រុកកណ្តាលស្ទឹង ស្រុកល្វាឯម ស្រុកស្អាង និង ស្រុកកៀនស្វាយ ។ ការប្រកួតនេះធ្វើឡើងដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀម ចូលរួមការប្រកួត កីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេសនា ពេលខាងមុខនេះនៅភ្នំពេញ ៕
ដោយ៖លី ភីលីព
