ភ្នំពេញ៖ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពញ អញ្ជើញបិទការប្រកួតកីឡាសិស្សបឋបសិក្សា ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣-២០២៤បានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាល័យឥន្ទរទេវី បន្ទាប់ពីដំណើរការប្រកួតរយៈពេល១សប្តាហ៍ និងត្រូវបានគណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ៥ប្រភេទកីឡា ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងវាយកូនឃ្លីលើតុ ។
ចំពោះលទ្ធផលការប្រកួតរយៈពេល ៧ ថ្ងៃវិញ្ញាសាបាល់ទាត់កុមារា៖ចំណាត់ថ្នាក់ លេខ១ បានទៅលើ ក្រុមបាល់ទាត់ ខណ្ឌច្បារអំពៅ ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមបាល់ទាត់ខណ្ឌព្រែកព្នៅ និងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមបាល់ទាត់ខណ្ឌដង្កោ រីឯវិញ្ញាសាបាល់ទាត់កុមារី៖ចំណាត់ថ្នាក់ លេខ១ បានទៅលើ ក្រុមបាល់ទាត់ខណ្ឌដង្កោ ចំណាត់ថ្នាក់ លេខ២ បានទៅលើលេខ២ ក្រុមបាល់ទាត់ខណ្ឌសែនសុខ និងចំណាត់ថ្នាក់ លេខ៣ បានទៅលើ ក្រុមបាល់ទាត់ខណ្ឌពោធិសែនជ័យ។
ចំណែកវិញ្ញាសាបាល់ទះកុមារា៖ចំណាត់ថ្នាក់លេខ១បានទៅលើក្រុមបាល់ទះខណ្ឌជ្រោយចង្វា ចំណាត់ថ្នាក់ លេខ២ បានទៅលើក្រុមបាល់ទះខណ្ឌព្រែកព្នៅ និងចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមបាល់ទះ សាលGVA ហើយវិញ្ញាសាបាល់ទះកុមារី៖ចំណាត់ថ្នាក់ លេខ១ បានទៅលើក្រុមបាល់ទះ សាល GVA ចំណាត់ថ្នាក់ លេខ២ បានទៅលើ ក្រុមបាល់ទះ ខណ្ឌចំការមន និងចំណាត់ថ្នាក់ លេខ៣ បានទៅលើ ក្រុមបាល់ទះ ខណ្ឌដង្កោ
វិញ្ញាសាបាល់បោះកុមារ៉ា៖ចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រុមបាល់បោះ សាលផារ៉ាហ្កន ចំណាត់ថ្នាក់ លេខ២ បានទៅលើក្រុមបាល់បោះ ខណ្ឌមានជ័យ និងចំណាត់ថ្នាក់ លេខ៣ បានទៅលើ ក្រុមបាល់បោះ ខណ្ឌសែនសុខ ។
វិញ្ញាសាបាល់បោះកុមារី៖ចំណាត់ថ្នាក់ លេខ១ បានទៅលើក្រុមបាល់បោះ សាលាអន្តរជាតិ AIS ចំណាត់ថ្នាក់ លេខ២ បានទៅលើ ក្រុមបាល់បោះ ខណ្ឌទួលគោក និងចំណាត់ថ្នាក់ លេខ៣ បានទៅលើក្រុមបាល់បោះ ខណ្ឌសែនសុខ
វិញ្ញាសាវាយកូនឃ្លីលើតុឯក្តជនកុមារា៖ចំណាត់ថ្នាក់ លេខ១ បានទៅលើ កីឡាករ វឌ្ឍន បញ្ឆា សាលាដុនបូស្កូ ចំណាត់ថ្នាក់ លេខ២ បានទៅលើ កីឡាករ ហែម សេងហុង សាលាគោកបញ្ឆាន់ និងចំណាត់ថ្នាក់ លេខ៣បានទៅលើកីឡាករ សុខកា វីរក្ស សាលាវេស្ទឡាញន៍ ។ វិញ្ញាសាវាយកូនឃ្លីលើតុវាយគូកុមារា៖ចំណាត់ថ្នាក់ លេខ១ បានទៅលើ សាលាដុនបូស្កូ ចំណាត់ថ្នាក់ លេខ២ បានទៅលើ សាលាគោកបញ្ឆាន់ និងចំណាត់ថ្នាក់ លេខ៣បានទៅលើលេខ៣ សាលាវេស្ទឡាញន៍៕ ដោយ៖លី ភីលីព




