ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និង ជាមេបញ្ជាការ បញ្ជាការដ្ឋានអង្ករក្ស បានអញ្ជើញ ចូលរួមក្នុងពិធីការ ប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤ នៅទីបញ្ជាការដ្ឋានអង្គរក្ស ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌៀង សារុន ប្រធានគណៈកម្មការរៀបចំ ការប្រកួតកីឡាបាល់ទះ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំនេះ ។ មាន ២១ ក្រុមកីឡាករចំនួន ២៧៣ នាក់ជាងប្រព្រឹត្តនៅបញ្ជាការដ្ឋានអង្គរក្ស ហើយការប្រកួតបាន បែងចែកជា ៤ពូល ចាប់ផ្ដើមពីថ្ងៃទី២៦ ខែកុម្ភៈរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ។
ឯកឧត្តមកិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង គឺជារាល់លើក ដើម្បីចូលរួមចំណែកលើកស្ទួយ វិស័យកីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទនោះ។ យើងសូមអរគុណចំពោះសន្តិភាព សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើម រស់រានមានជីវិតបាននោះទេ ។
ដោយសារកត្តា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើង ផងដែរ កម្ពុជាពិតជាសំណាងណាស់ ដែលយើងមានប្រមុខ រដ្ឋាភិបាល សម្តេចមហាបវរធិតី ជាប្រមុខក្នុងការដឹកនាំ ប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ។
ឯកឧត្តមកិតិ្តសង្គហបណ្ឌិត បានលើកឡើងវិស័យកីឡាមានការរីកចម្រើនឡើងបន្ថែមទៀតក្នុងន័យលើកកម្ពស់វិស័យកីឡា ក្រោមយុទ្ធសាស្ត្រសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា កីឡារស់ក្នុងសន្តិភាព។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់ក្រុមកីឡាករ ត្រូវបន្តថែរក្សាសុខភាព និងចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចធិតី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី វិធានការ សុខាភិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា៕
ដោយ៖លី ភីលីព