ក្រុមរបស់លោក Xavi យប់មិញនេះខកខាន សាជាថ្មី តាមពិន្ទុប្រជែង ក្នុងលីគកំពូលអេស្បាញ La Liga ជាពិសេសក្រោយ របួសកីឡាករ សំខាន់ៗ ២រូបកាលពីប្រកួតយប់មិញ។
ឳកាសរបស់ Barcelona បានមកដល់ក្នុងពេលដែល Real Madrid បានបាត់បង់ពិន្ទុក្នុងការប្រកួតប៉ះនឹង Valencia កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែបែរជាបានមកទទួលបញ្ហារបួសកីឡាករ សំខាន់ៗ២នាក់គឺកីឡាករ De Jong និង Pedri ទៅវិញ។
ប្រកួតប៉ះនឹង Athletic Bilbao កាលពីយប់មិញនេះ គឺជាឳកាសកម្រក្នុ ការយក៣ពិន្ទុ ទៅប្រជែងតំណែងនៅ La Liga ប៉ុន្តែ Barcelona ធ្វើមិនបានល្អហើយ បានត្រឹមលទ្ធផល០ ស្មើហើយមិនត្រឹមតែប៉ុណ្ណោះ បានរបួសកីឡាករសំខាន់ ទាំងពីរបន្ថែមទៀត ៕
ប្រែសម្រួល៖ស៊ុនលី