The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នឹងចាប់ផ្តើមធ្វើការពិភាក្សា ទៅលើលក្ខខណ្ឌ នៃការផ្តល់កុងត្រាថ្មី ជូនកីឡាករ Ethan Nwaneri បន្ទាប់ពីបានទទួលដំណឹងថា មានក្លឹបធំៗចាប់អារម្មណ៍ច្រើន។
កីឡាករវ័យទើបតែ១៦ឆ្នាំរូបនេះ នឹងត្រូវចុះហត្ថលេខា ដើម្បីក្លាយជាកីឡាករ អាជីពរបស់ Arsenal នៅក្នុងពេលដែលគាត់ នឹងមានវ័យ ១៧ឆ្នាំ នៅថ្ងៃទី២១ ខែមិនាខាងមុខនេះ ។
បច្ចុប្បន្នក្នុងនាមជា កីឡាករឈុតយុវជន ដែលទទួលបាន អាហារូបករណ៍ពីក្លឹប Nwaneri ក៏ជាកីឡាករវ័យក្មេង ដែលទទួលបានប្រាក់ កម្រៃថ្លៃជាងគេបំផុតធៀបទៅ នឹងយុវជនក្លឹបផ្សេងទៀតផងដែរ ដោយសារតែទទួលបានការពេញចិត្ត ពេញថ្លើមខ្លាំងពី សំណាក់គ្រូបង្វឹកលោក
Mikel Arteta ៕
ប្រែសម្រួល៖ស៊ុនលី