ក្លឹប Al Nassr បានធ្លាក់ចេញពីការប្រកួត AFC Champions League ក្រោយប្រកួតចាញ់នឹងក្លឹប Al Ain នៅក្នុងថ្ងៃនេះ។
Al Nassr និង Al Ain បានបញ្ចប់ការប្រកួត ១២០នាទីក្នុងលទ្ធផល ៤-៤ ប៉ុន្តែ Al Ain បានយកឈ្នះក្នុងវគ្គប៉េណាំងទីកាត់សេចក្ដីក្នុងលទ្ធផល ៣-១ ហើយក៏បានឡើងបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្នុងពេលប៉េណាំងទីនេះ ក្នុងចំណោមកីឡាកររបស់ Al Nassr មានតែ Ronaldo ប៉ុណ្ណោះដែលបានជួយក្លឹបក្នុងការស៊ុតបញ្ចូលទី។
សម្រាប់ការប្រកួតដណ្ដើមពាន Saudi Pro League ក្លឹប Al Nassr ក៏មានភាពមិនប្រាកដវិជ្ជា ក្នុងការលើកពានផងដែរដោយតែក្លឹបកំពុងឈរនៅលេខ២ ក្នុងតារាងប្រកួតដោយមាន ៥៣ពិន្ទុ ខណៈ Al Hilal កំពុងឈានមុខមាន ៦៥ពិន្ទុ ៕