ការប្រកួតរវាងក្លឹប Portland Timbers និងក្លឹប Colorado Rapids កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដែលការប្រកួតបានប្រព្រឹត្តទៅ ក្នុងអាកាសធាតុត្រជាក់បំផុត ក្នុងប្រវត្តិសាស្ត្រ របស់ការប្រកួត របស់លីគអាមេរិក MLS ។
ការប្រកួតនេះស្ថិតក្នុងរដ្ឋ Colorado អាមេរិក ដែលការប្រកួតចាប់ផ្ដើម ក្នុងអាកាសធាតុធ្លាក់ព្រិល ដែលមានសីតុណ្ហភាព -៧.៧៧អង្សាសេ។
យ៉ាងណាការប្រកួតនេះ បានបញ្ចប់ទៅយ៉ាងរលូនក្នុងលទ្ធផល ៣-៣ ។
ការប្រកួតទាំងធ្លាក់ព្រិល ក្នុងលីគ MLS នេះកើតមានច្រើនក្នុងលីគកំពូលមួយនេះ ដោយការប្រកួតមុនៗ ក៏មានការប្រកួតទាំងក្នុងសីតុណ្ហភាព -៧អ្សាសេ ផងដែរនៅរដ្ឋផ្សេងៗដូច Minnesota ជាដើម ៕
