THe Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Bernardo Silva ថ្មីៗនេះបានធ្វើការបង្ហើប អំពីផែនការក្នុងការចាក ចេញពីក្លឹប Man City និង ការវិលត្រឡប់ទៅកាន់ ក្លឹបចាស់ Benfica វិញនៅក្នុងពេលឆាប់ៗខាងមុខនេះ។
កីឡាករប៉ទុយហ្គាល់វ័យ២៩ឆ្នាំរូបនេះ ត្រូវបានគេដឹងថា នឹងត្រូវផុតកុងត្រាចាស់ជាមួយនឹង Man City នៅក្នុងឆ្នាំ២០២៦ខាងមុខនេះ ហើយប៉ុន្តែពាក្យចចាម អារ៉ាមជាច្រើន មិនទាន់បានបញ្ចប់ នៅឡើយថា គាត់នឹងវិលត្រឡប់ទៅក្លឹប នៅឯស្រុកកំណើតវិញ នៅមុនកុងត្រាជាមិនខាន។
ថ្លែងទៅកាន់ក្រុមអ្នក កាសែតកីឡាករ Silva បាននិយាយថា ៖ ពេលណាដែលខ្ញុំវិលត្រឡប់វិញ? ខ្ញុំមិនទាន់ច្បាស់នោះទេ ហើយពិតជា លំបាកក្នុងការបញ្ជាក់ណាស់ វាអាចក្នុងរយៈពេល២ ឬ៣ឆ្នាំទៀត ឬឆាប់ជាងនេះក៏ថាបាន ៕
ប្រែសម្រួល៖ស៊ុនលី