The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Lionel Messi នឹងត្រូវខកខានការប្រកួតមិត្តភាព របស់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅពេលខាងមុខ ដោយសារតែរបួសក្នុងការបង្ហាញ ខ្លួនប្រកួតឲ្យក្លឹប Inter Miami ។
តាមផែនការក្រុមអាហ្សង់ទីន នឹងត្រូវប្រកួតមិត្តភាពប៉ះនឹងក្រុម El Salvador និងក្រុម Costa Ricaដោយមិនមានវត្តមានរបស់ប្រធានក្រុម Messi ឡើយ ។
ម្ចាស់ពានរង្វាន់ Ballon d’ Or ៨សម័យកាលរូបនេះបានសារភាពថា របួសតិចតួចប៉ុន្តែមិនចង់ប្រថុយប្រថាន ក្នុងការបង្ហាញខ្លួនមិត្តភាពឡើយ ប៉ុន្តែជឿជាក់ថា គាត់នឹងអាចជាសះស្បើយ ១០០ភាគរយ ក្នុងការប្រកួតពានរង្វាន់ជូនក្លឹបក្នុងក្របខណ្ឌ CONCACAF Champions Cup នៅថ្ងៃទី២ខែមេសាខាងមុខនេះ ៕
ប្រែសម្រួល៖ស៊ុនលី