ខេត្តកណ្តាល ៖ ក្រុមកីឡាបាល់ទះ កងអន្តរាគមន៍ទី៣ ការពារ៣១១ បានគ្រង់តំណែងជើងឯក ក្នុងការប្រកួត ពានរង្វាន់ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៤ បន្ទាប់ពីក្រុមនេះ បានយកឈ្នះលើក្រុមកីឡាបាល់ទះ កងវសេនាតូចទី២ កាំជ្រូចការពារអាកាស ក្នុងលទ្ធផល ៣ សិតទល់នឹង ១ សិត ។
ក្នុងឱកាសបិទការប្រកួតពានរង្វាន់ ឯកឧត្តមនាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និង លោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញ ចូលរួមជាកិត្តិយស ពីឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្ករក្ស នៅទីបញ្ជាការដ្ឋានអង្គរក្ស នាព ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា លោកសូមវាយតម្លៃ និងកោតសរសើរ ដល់គណៈកម្មការរៀបចំ ការប្រកួត និងក្រុមកីឡាទំាងអស់ បានចូលរួមការប្រកួត ជាពិសេសអបអរសាទរ ចំពោះក្រុមកីឡាដែលទទួលបានជើងឯកការប្រកួត ។ លទ្ធផលទំាងនេះជាការខិតខំប្រឹងប្រែង របស់លោកថ្នាក់ដឹកក្រុម ។
សព្វថ្ងៃនេះវិស័យកីឡា មានការរីកចម្រើនឡើងបន្ថែមទៀត ក្នុងន័យលើកកម្ពស់វិស័យកីឡា ក្រោមយុទ្ធសាស្ត្រសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តមកិតិ្ត សង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង គឺជារាល់លើកដើម្បីចូលរួមចំណែក លើកស្ទួយវិស័យ កីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទនោះ ។ យើងសូមអរគុណចំពោះសន្តិភាព សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ ។
ដោយសារកត្តា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ កម្ពុជាពិតជា សំណាងណាស់ ដែលយើង មានប្រមុខរដ្ឋាភិបាល សម្តេចមហាបវរធិតី ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាព ពេញលេញនៅទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។
ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំនេះ។ មាន២១ក្រុមកីឡាករចំនួន២៧៣នាក់ជាង នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយការប្រកួតបាន បែងចែកជា ៤ពូល ចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ៕
ដោយ៖លី ភីលីព