វៀតណាម ៖ ទស្សនិកជនជាច្រើន តែងតែឃើញក្រុមកីឡាការិនីបាល់ ទាត់ឆ្នើមៗ របស់ប្រទេសវៀតណាម នៅលើលានប្រកួត ឥឡូវមកមលើជីវិត នៅខាងក្រៅទីលាន ចំពោះខ្សែប្រយុទ្ធក្រុមបាល់ទាត់ នារីជម្រើសជាតិ នាង Nguyen Thi Thanh Nha បញ្ចេញស្ទីលប្លែកៗ រួមទាំងសុភាព ក្លាហាន និងសិចស៊ីក្នុងជីវិតប្រចាំថ្ងៃរបស់នាង ។
នៅលើទីលាន កីឡាការិនី Nha ត្រូវបានគេស្គាល់ថា ជាខ្សែប្រយុទ្ធលឿន និងខ្លាំង បើគ្មានអាវកីឡាបាល់ទាត់ នាងគឺជាមនុស្សស្រី ក្មេងជាងវ័យ និងស្វាហាប់ ។ នេះជា នាង Nha ពាក់អាវទ្រនាប់ពណ៌ខ្មៅ ជាមួយខោខូវប៊យពេលចេញ ទៅរោងកុននៅថ្ងៃទី ១៥ ខែកុម្ភៈ ។
ដូចក្មេងស្រីដទៃទៀតដែរ កីឡាការិនីបាល់ទាត់ឆ្នើមរូបនេះកើតក្នុងឆ្នាំ ២០០១ ចូលចិត្តដើរលេង មើលកុន ផឹកតែពពុះ កាហ្វេ និងដើរទិញឥវ៉ាន់ពេលទំនេរ ។ នាង Nha បានបង្ហាញភាពទន់ភ្លន់ របស់នាងនៅពេលនាងពាក់អាវក្រហម ប្រពៃណីក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីឆ្នាំ ២០២៤ ។
បន្ទាប់ពីត្រូវប្រកួតឆ្ងាយ ពីផ្ទះភាគ ច្រើនកាលឆ្នាំ ២០២៣ នាង Nha បានចំណាយពេល សម្រាកនាពេលថ្មីៗនេះ ធ្វើដំណើរជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់នាង។ នាង Nha បានទៅធ្វើដំណើរទៅខេត្តភាគខាងជើងភ្នំ Ha Giang នៅចុងខែមករា ដើម្បីថតកម្មវិធីសម្រាប់ថ្ងៃបុណ្យ Tet។ នាងបានឆ្លៀតឱកាសនេះទៅទស្សនាទីតាំង។
កីឡាការិនីបាល់ទាត់ឆ្នើមវ័យ ២២ ឆ្នាំរូបនេះបានទៅទស្សនាចំណុចទង់ជាតិ Lung Cu ជិតព្រំដែនប្រទេសចិនក្នុងទីក្រុង Ha Giang ។ នាង Nha ពាក់ឈុតកីឡា និង មានផាសុកភាពក្នុងពេលដើរទិញឥវ៉ាន់។
ជាមួយនឹងទម្រង់លេង ដ៏គួរឲ្យ ចាប់អារម្មណ៍ របស់នាងរយៈពេល ២ ឆ្នាំកន្លងមក នាង Nha ក្លាយជាកីឡាករ បាល់ទាត់នារី ដែលជាទីស្រឡាញ់បំផុតក្នុងប្រទេសវៀតណាម។ ទំព័រហ្វេសប៊ុករបស់នាង បច្ចុប្បន្នមានអ្នកតាមដានជិត ១០ម៉ឺននាក់ ។
នៅអាយុ ២៣ ឆ្នាំ នាង Nha បានឈ្នះ មេដាយមាស SEA Games ចំនួន ២ និងជាផ្នែកមួយនៃក្រុមជម្រើសជាតិ ក្នុងការប្រកួត World Cup នារីជាលើកដំបូងរបស់ប្រទេស វៀតណាមកាលពីឆ្នាំមុន ។ ទេពកោសល្យក្នុងវិស័យ បាល់ទាត់របស់ នាង Nha ក៏ទទួលបានការ ផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភជាច្រើន របស់នាងជាមួយ នឹងម៉ាកយីហោផងដែរ ៕