ភ្នំពេញ ៖ សហព័ន្ធកីឡាហាប់គីដូកម្ពុជា ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានធ្វើពិធីប្រឡង់ឡើងខ្សែ ក្រវាត់ ប្រគល់លិខិត ថ្លែងអំណរគុណ និងឧបត្ថម្ភថវិកា លើកទឹកពីលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធ ជូនកីឡាករ-កីឡាការិនី ដែលបានចូលរួមសម្ដែង ក្នុងពិធីបើកការ ប្រកួតបាល់ទាត់ ក្រសួងមហាផ្ទៃ លើកទី១នៅមណ្ឌលកីឡា ក្រសួងមហាផ្ទៃ នៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹកបាននិយាយថា ការខិតខំប្រឹងប្រែងហ្វឹកហាត់ របស់ក្រុមកីឡាករ-កីឡាការិនីដែលបានចូលរួមវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡាហាប់គីដូនៃកម្រិតនីមួយៗបានបញ្ចប់ទៅតាមកាលកំណត់ ហើយសិស្សគុនឆ្លងកាត់ការហ្វឹកហាត់រយៈពេលត្រូវប្រឡងបញ្ចប់កម្រិតខ្សែក្រវ៉ាត់។
លោក គួច ហុង ជៀក បានមានប្រសាសន៍ថា សកម្មភាពទំាងនេះ ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យវគ្គបណ្តុះបណ្តាលកីឡាករ-កីឡាការិនីប្រភេទកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។
លោកបានបន្តថា សហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា នឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល ៕