ក្លឹប Manchester United ជាក្លឹបដែលមានអ្នកគាំទ្រចូលរួមច្រើនបំផុតរាល់ការប្រកួតនៅប្រទេសអង់គ្លេសក្នុងរដូវកាលនេះ។

រាល់ការប្រកួតនៅ Old Trafford ក្លឹបនេះមានអ្នកគាំទ្រចូលរួមរហូតទៅដល់ ៧៣,៥២៣នាក់ឯណោះជាមធ្យម ខណៈទីលាននេះអាចផ្ទុកអ្នកចូលរួមសរុបបាន ៧៤,៣១០នាក់។
មូលហេតុដែលធ្វើឲ្យក្លឹបនេះអាចក្លាយជាក្លឹបដែលមានអ្នកគាំទ្រចូលរួមច្រើនបំផុតរាល់ការប្រកួតនៅអង់គ្លេសនេះព្រោះតែទីលានក្លឹបនេះមានទីលានដែលអាចផ្ទុកមនុស្សបានច្រើនជាងគេ។
នៅខណៈនេះ Man Utd កំពុងឈរនៅលេខ៦ ក្នុងតារាងប្រកួត PL ដោយមាន ៤៧ពិន្ទុ ខណៈ Arsenal នាំមុខគេមាន ៦៤ពិន្ទុ៕
