យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Napoli បាននឹងកំពុងត្រៀមរៀបចំនូវសំណើរដ៏ធំមួយសម្រាប់គ្រូបង្វឹកលោក Antonio Conte ខណៈដែលគ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះកំពុង ស្ថិតនៅក្នុងការពិភាក្សាដើម្បីអាចវិលជួបជុំជាមួយនឹងកីឡាករ Harry Kane វិញហើយនៅក្លឹប Bayern Munich។
លោក Conte មិនមានការងារអសរ់យៈពេលជាច្រើន ខែមកហើយចាប់តាំងតែពីបានចាកចេញពីក្លឹប Spurs កាលពីខែមិនាឆ្នាំ២០២៣ប៉ុន្តែចុងក្រោយនេះ មានដំនឹងថាគាត់អាចនឹងមកធ្វើការនៅជាមួយនឹងក្លឹប Bayern Munich ជំនួសតំណែងលោក Thomas Tuchel និងជួបជុំកីឡាករ Harry Kane សាជាថ្មី។
ទោះបីជាយ់ាងណាក្តីម្ចាស់ជើងឯកអ៊ីតាលីរដូវកាលមុន Napoli ត្រូវបានគេដឹងថាកំពុងព្យាយាមក្នុងការផ្តល់កុងត្រាដ៏ធំសំបើមមួយដើម្បីទាក់ទាញគ្រូបង្វឹករូបនេះ ឲ្យមកធ្វើការជាមួយគ្នាដោយមើលឃើញនូវបទពិសោធសំខាន់របស់គាត់ កាលពីនៅជាមួយនឹង chelsea និង Inter Milan ៕
ប្រែសម្រួល៖ស៊ុនលី