ការប្រកួតគ្នាក្នុងលីគកំពូល របស់អង់គ្លេស កាលពីយប់មិញ រវាងក្រុមខ្លាំងម្ចាស់ផ្ទះ Man UTD និងក្រុមនៅកំពូលតារាង Liverpool បានបញ្ចប់ ទៅដោយលទ្ធផលត្រឹមស្មើគ្នា និងបានចែកគ្នា ម្នាក់មួយពិន្ទុត្រឡប់ ទៅផ្ទះវិញរៀងខ្លួន ។
២គ្រាប់របស់ Man UTD និង២គ្រាប់របស់ Liverpool បានកើតឡើងជា បន្តបន្ទាប់ពីនាទីទី២៣ដែលពេលកីឡាករ Luis Diaz រកគ្រាប់ដំបូង បានមុនហើយការ ប្រកួតអូសបន្លាយ ដល់តង់ទី ២ទើប Fernandes ជួយម្ចាស់ផ្ទះ តាមស្មើវិញ និងបន្ថែម ដោយ Mainoo នៅនាទីទី៦៧នាំមុខវិញប៉ុន្តែក្រោយមកត្រូវបាន Salaha ស៊ុតបាល់១១ម៉ែត្រ តាមស្មើ មកវិញដដែលនៅនាទីទី៨៤។
សប្តាហ៍នេះមានន័យថា Arsenal អាចឈរនៅកំពូលតារាងទោះមានពិន្ទុស្មើនឹង Liverpool ៧១ដូចគ្នាក្តីហើយ Man City មាន៧០ពិន្ទុស្ថិតនៅលេខរៀងទី ខណៈដែល Spurs ស្ថិតនៅលេខរៀងទី៤ មានត្រឹមតែ៦០ពិន្ទុហើយ Man UTD វិញមានត្រឹមតែ៤៩ពិន្ទុប៉ុណ្ណោះ ឈរនៅលេខរៀងទី៦នៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី