ទោះបីជាមិនអាចធ្វើអ្វីបានទៅលើក្រុមអេស្បាញ Barcelona កាលពីជើងទី១ ដោយបញ្ចប់ទៅលទ្ធផលត្រឹមតែ៣ទល់នឹង២នៃការប្រកួតជម្រុះវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League តែជើងទី២យប់មិញនេះ PSG ធ្វើបានល្អណាស់។
PSG ស៊ុតបានទៅដល់៤គ្រាប់និងបិទមិនឲ្យ Barca ស៊ុតបានវិញលើសពី១គ្រាប់ឡើយធ្វើឲ្យបញ្ចប់លទ្ធផលនៃការប្រកួតយប់មិញគឺ៤ទល់នឹង១ដែលមានន័យថាលទ្ធផល សរុបគឺ PSG ធ្វើបាន៦គ្រាប់ហើយ Barcelona ធ្វើបានតែ៤គ្រាប់ប៉ុណ្ណោះ។
៤គ្រាប់យប់មិញក៏ត្រូវបាន គេមើលឃើញថាជាការធ្វសប្រហែសរបស់ Barcelona ផងដែរដោយកាលពីនាទីទី២៩ខ្សែការពារជួរមុខ Araujo បានទទួកកាតក្រហមធ្វើឲ្យ លទ្ធផលកែប្រែទាំងស្រុងពី១ទល់នឹង០ទៅជា៤ទល់ នឹង១ ហើយវាបានកើតឡើងជាបន្តបន្ទាប់ក្រោយកាតក្រហមក្នុងនោះដោយ Dembele ដោយ Vithinha និង Mbappe
នៅនាទីទី៤០នាទីទ៥៤នាទីទី៦១និងនាទីទី៨៩៕
ប្រែសម្រួល៖ស៊ុនលី