កីឡា

Unai Emery បាន​បន្ត​កុងត្រា​ថ្មី​ បន្ត​ដឹកនាំ​ Aston Villa ថែម​១រដូវកាល​ទៀត​

លោក​ Unai Emery បាន​បន្ត​កុងត្រា​ថ្មី ​ដឹកនាំ​ក្លឹប​ Aston Villa បន្ថែម​១រដូវកាល​ទៀត​នៅ​ក្នុង​ថ្ងៃ​នេះ​ ។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano ។

លោក​បាន​ដឹកនាំ​ក្លឹប​នេះ​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២មក​ រហូត​មក​ទល់​នឹង​ពេល​នេះ​ ដោយ​លោក​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង ​ដឹកនាំ​ក្លឹប​នេះ​រហូត​មក​ ។
កុងត្រា​ចាស់​របស់​លោក​ Emery នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៦​ខាង​មុខ​ ប៉ុន្តែ​ក្រោយ​បន្ត​កុងត្រា​ថ្មី​នៅ​ក្នុង​ថ្ងៃ​នេះ​ លោក​នឹង​បន្ត​ដឹកនាំ​ Aston Villa ដល់​ឆ្នាំ​២០២៧។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ Emery ក្លឹប​ Aston Villa បាន​វិវឌ្ឍ​ខ្លួន​មិន​ធម្មតា​ដោយ​កាល​ពី​ រដូវកាល​មុន​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​ទី​៧ ក្នុង​ Prmier League រី​ឯ​នៅ​ក្នុង​រដូវកាល​នេះ​ក្នុង​ ខណៈ​នេះ​ កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤នៅ​តារាង​លីគ​កំពូល​នេះ​ ៕

Most Popular

To Top