បរទេស៖យោងតាមការចេញផ្សាយ របស់ The GOal បានឲ្យដឹងថាក្លឹបយក្សបារាំង PSG កំពុងធ្វើការពិចារណាទៅលើការ ផ្ទេរដ៏ធំមួយក្នុងប្រវត្តិសាស្ត្រ សាជាថ្មីគឺកីឡាករ Lamine Yamal ដែលជឿជាក់ថា នឹងអាច មកជំនួសតំណែង របស់កីឡាករ Kylian Mabppe ដែលគ្រោងនឹងចាកចេញ ពីក្លឹបនាពេលខាងមុខទៅហើយនោះ ។
ម្ចាស់ជើងឯក Ligue1 ច្រើនសម័យនេះត្រូវបានគេដឹងដែរថា បានដឹងរួមកហើយដែរថាចាំបាច់ត្រូវការ កញ្ចប់ថវិកាដល់ទៅ២០០លានអឺរ៉ូ ឬត្រូវជា១៧២លានផោនដើម្បីនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះមកកាន់ទឹកដី
បារាំងខណៈដែល Mbappe នឹងរំពឹងទុកថាអាចចាកចេញទៅចូលរួម Real Madrid ។
គួរឲ្យដឹងដែរថាប្រធានផ្នែកកីឡា របស់ក្លឹបលោក Luis Champos បានបង្ហាញនូវទំនាក់ទំនងដ៏ល្អ របស់ភ្នាក់ងារកីឡាករលោក Jorge Mendes ដែលជាអ្នកតំណែងឲ្យកីឡាករ Yamal និងក៏ជាអ្នកដែលធ្លាប់នាំយក កីឡាករឆ្នើមៗ វ័យក្មេងជាច្រើនកន្លងមកមក ចូលរួម PSG ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី