យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា តាមរយៈ២គ្រាប់បាល់និង២ assist នៃការប្រកួត២ប្រកួត ចុងក្រោយ បានធ្វឲ្យកីឡាករ Messi និងកីឡាករដៃគូ Suarez អាចទទួលបាកំណត់ត្រា មួយថ្ងៃទៀត ។
Messiទទួលបាន ពានរង្វាន់ កីឡាករល្អបំផុតប្រចាំខែ នៅលីគកំពូលអាមេរិក និងក៏ជាពានលើកទី២ សម្រាប់វត្តមាន របស់គាត់ នៅទីនេះផងដែរ និងធ្វើឲ្យគូខ្សែប្រយុទ្ធទាំងពីរនេះ ទទួលបានពាននេះ សរុបចំនួន៤ផងដែរ
ក្នុងការប្រកួតទាំង១១ លើកនៅរដូវកាលនេះ ឬវាស្មើទៅនឹងកំណត់ត្រាដែលធ្វើបានដោយកីឡាករ Beckham និង Donovan កាលពីពួកគេចាប់ដៃគូគ្នានៅក្លបឹ La Galaxy។
គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះលោក Beckham គឺជាប្រធានក្លឹប Inter Miami ដែលកីឡាករ Messi និង Suarez កំពុងប្រកបអាជីព ហើយវត្តមាន របស់លោកជាប្រធានក្លឹបនេះ មានរយៈពេល១៦ឆ្នាំមកហើយ
ចាប់តាំងតែ ពីពេលកំណត់ត្រា ដែលលោកធ្វើបាន កាលពីនៅ La Galaxy៕
ប្រែសម្រួល៖ស៊ុនលី