RIO DE JANEIRO ៖ សហព័ន្ធបាល់ទាត់ របស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រថា កីឡាករបាល់ទាត់ឆ្នើម របស់ប្រទេសប្រេស៊ីល Neymar ត្រូវបានចាកចេញ ពីក្រុមប្រេស៊ីល សម្រាប់ការប្រកួត Copa America ខណៈលោកបន្តការព្យាបាល ឲ្យជាសះស្បើយ ពីរបួសជង្គង់ធ្ងន់ធ្ងរ ។
កីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល Neymar មិនបានចូលលេងទេ ចាប់តាំងពីមានរបួសសរសៃពួរខាងមុខ និងសរសៃពួរជង្គង់ឆ្វេង របស់lok កាលពីខែតុលា ហើយកីឡាករវ័យ ៣២ ឆ្នាំត្រូវបានផ្តល់ឱកាសតិចតួច ក្នុងការប្រកួតនៅសហរដ្ឋអាមេរិក នឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែមិថុនា ។
ខ្សែបម្រើ Casemiro របស់ Manchester United និងខ្សែប្រយុទ្ធ Richarlison របស់ Tottenham Hotspur ក៏អវត្តមានផងដែរ ដោយបានជួបការលំបាក ជាមួយនឹងទម្រង់លេងមិនល្អ និងរបួសនៅក្លឹបរៀងៗខ្លួន ។ ដូចដែលបានរំពឹងទុក អ្នកចាត់ការ Dorival Junior បានដាក់ឈ្មោះយុវជន Palmeiras របស់ Real Madrid ក្នុងក្រុមកីឡាករ ២៣ នាក់ របស់លោក ។
ខ្សែប្រយុទ្ធដែលនឹងចូលរួមជាមួយ Real Madrid នៅពេលលោកមានអាយុ ១៨ ឆ្នាំ កាលខែកក្កដា ស៊ុតបញ្ចូលទីឲ្យប្រេស៊ីល ក្នុងជ័យជម្នះ ១-០ លើក្រុមអង់គ្លេស នៅកីឡដ្ឋាន Wembley និងក្នុងលទ្ធផលស្មើ ២-២ ជាមួយអេស្ប៉ាញ នៅកីឡដ្ឋាន Santiago Bernabeu ក្នុងខែមីនា ។
ប្រេស៊ីលនឹងចាប់ផ្តើមយុទ្ធនាការ Copa America របស់ពួកគេទល់ នឹងកូស្តារីកា ក្នុងទីក្រុង Los Angeles នៅថ្ងៃទី ២៤ ខែមិថុនា ហើយនឹងជួបប៉ារ៉ាហ្គាយ និងកូឡុំប៊ី ក្នុងវគ្គចែកពូលផងដែរ ។
ក្រុមប្រេស៊ីល ៖ អ្នកចាំទី៖ Alisson (Liverpool), Ederson (Manchester City) Bento (Athletico Paranaense) ។ ខ្សែការពារ៖ Danilo (Juventus), Yan Couto (Girona), Guilheme Arana (Atletico Mineiro), Wendell (Porto), Beraldo (Paris Saint-Germain), Marquinhos (Paris Saint-Germain), Eder Militao (Real Madrid), Gabriel Magalhaes (Arsenal)
ខ្សែបម្រើ ៖ Andreas Pereira (Fulham), Bruno Guimaraes (Newcastle), Douglas Luiz (Aston Villa), Joao Gomes (Wolverhampton), Lucas Paqueta (West Ham)។ ខ្សែប្រយុទ្ធ៖ Endrick (Palmeiras), Evanilson (Porto), Gabriel Martinelli (Arsenal), Raphinha (Barcelona), Savinho (Girona), Rodrygo (Real Madrid), Vinicius Junior (Real Madrid)៕