កីឡា

តារាឆ្នើមម្នាក់ របស់ Real Madrid នឹងបង្ហាញខ្លួនវគ្គផ្តាច់ព្រ័ត្រ Champions League ទោះមានរបួសក្តី

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា តារាឆ្នើមក្លឹប Real Madrid កីឡាករបារាំង Aurelien Tchouameni បានបង្ហាញក្តីសង្ឃឹម នឹងអាចមានភាពធូរស្បើយមកវិញ ទាន់ពេលប្រកួតផ្តាច់ព្រ័ត្រ Champions
League ប៉ះនឹងក្រុម Dortmund ទោះបីជាមានរងរបួសក្តីនៅពេលបច្ចុប្បន្ន។

កីឡាករសញ្ជាតិបារាំងរូបនេះ កំពុងមានរបួសជើងឆ្វេង ក្នុងការប្រកួតចុងក្រោយ ដែលបានយកជ័យជំនះលើក្រុម Bayern Munich កាលពីសប្តាហ៍មុន ប៉ុន្តែកីឡាករវ័យ២៤ឆ្នាំរូបនេះជឿជាក់ថា គាត់នឹងអាចត្រឡប់មកវិញទាន់ពេលវេលាក្នុងការ
ប្រកួតដ៏សំខាន់នេះនៅកីឡាដ្ឋាន Wembley។

កីឡាករខ្សែបម្រើការពារដ៏រឹងម៉ាំរូបនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃបេសកកម្មក្នុងការលើកពានរង្វាន់ លីគកំពូលអេស្បាញរដូវកាលនេះឲ្យក្រុម Real Madrid ហើយកីឡាករបាននិយាយថា ៖ខ្ញុំជឿជាក់ថាខ្ញុំនឹងអាចចូល រួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានពីព្រោះថាខ្ញុំនឹងត្រៀម ខ្លួនឲ្យបាន១០០ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top