កីឡា

ខេត្តបាត់ដំបង គ្រងតំណែងជើងឯក ការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកថ្នាក់ជាតិ ទូទាំងប្រទេស និង ពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤

ខេត្តព្រះសីហនុ ៖ សមាគមកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង ដណ្តើមមេដាយ ច្រើនជាងគេ នៃការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិទូទាំងប្រទេស និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ដើម្បីអបអរសាទរ ចំពោះ ល្បែងទាញព្រ័ត្រកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់មនុស្សជាតិ នៃអង្គការយូណេស្កូ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។

សមាគមកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបងដណ្តើមមេដាយគ្រងតំណែងជើងឯក បន្ទាប់ពីដណ្តើមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពតដណ្តើមមេដាយ គ្រងតំណែងជើងឯករង ដណ្តើមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងសមាគម កីឡាទាញព្រ័ត្រ ខេត្តកំពង់ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។

ចំណែកសមាគមកីឡាទាញព្រ័ត្រ កងទ័ពជើងទឹកដណ្តើមមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង សមាគមកីឡាទាញព្រ័ត្រ ខេត្តព្រះសីហនុដណ្តើមមេដាយមាស ១ គ្រឿង សមាគមកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀងដណ្តើមមេដាយសំរិទ្ធ ៣ គ្រឿង និងសមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ស្ពឺដណ្តើមមេដាយសំរិទ្ធ ១ គ្រឿង។

លោក ចាប រតនា អគ្គលេខាធិកាសហព័ន្ធ និងជាអនុប្រធាន នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបាននិយាយថា ការប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ទូទាំងប្រទេស និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ២១៧នាក់ លើ០៨វិញ្ញាសា មានក្រុមចូលរួមចំនួន១១ សមាគម រួមមាន ខេត្តកំពង់ចាម ខេត្តកែ ខេត្តកំពង់ឆ្នាំង ខេត្តកំព ក្រសួងមហាផ្ទ បញ្ជាការដ្ឋានកងទ័ពជើងទឹ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀ និងខេត្តបាត់ដំបង៕

Most Popular

To Top