កីឡា

អ្នកប្រដាល់ជើងខ្លាំង១០រូបប៉ះកីឡាករចិន មកពីសង្វៀន WU LIN FENGសង្វៀន TOWN នៃការប្រកួតរាជសីហ៍ KUN KHMER នៅកោះពេជ្រ

ភ្នំពេញ ៖ សន្និសីទសារព័ត៌មាន ស្តីពីមហាព្រឹត្តិការណ៍គុនខ្មែរ ដែលជាជំនួបរវាងកីឡាករគុនខ្មែរ ជាមួយកីឡាករចិន មកពីសង្វៀន WU LIN FENG ប្រទេសចិនចំនួន ១០គូ ធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ក្រោមការសហការរវាងស្ថានីយទូរទស្សន៍ TOWN FULL HDTV សហព័ន្ធកីឡាប្រដាល់ Kick Boxing និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។

ការប្រកួតលក្ខណៈជាប្រភេទប្រដាល់ Kick Boxing និងគុនខ្មែរ នៃកម្មវិធីរាជសីហ៍ KUN KHMER ដោយប្រព្រឹត្តិការណ៍ យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ នៅកោះពេជ្រ ដោយមានអ្នកប្រដាល់ជើងខ្លាំង កម្ពុជាចំនួន១០ រូប ប្រកួតជាមួយអ្នក ប្រដាល់ជើងខ្លាំងចិន នៅលើសង្វៀន ស្ថានីយទូរទស្សន៍ថោន (TOWN) ។

យប់នេះសង្វៀន TOWN នៃការប្រកួតរាជសីហ៍ KUN KHMER ដែលមានសុទ្ធតែគូពិសេសៗដូចជា និងជើងខ្លាំង ប្រចាំប្រទេសកម្ពុជា ដូចជាអ្នកប្រដាល់ ម៉ឺន មេឃា អ្នកប្រដាល់ សាន់ គុនខ្មែរ អ្នកប្រដាល់ភក្ដី គុនខ្មែរ អ្នកប្រដាល់ឈិត សេរីវណ្ណថង អ្នកប្រដាល់ពេជ្រ សម្បត្តិ អ្នកប្រដាល់ផល សោភ័ណ្ធ អ្នកប្រដាល់រឿង សោភ័ណ្ឌ និងអ្នកប្រដាល់ធឿន ធារ៉ា ជាដើម។ ការប្រកួតនេះនឹងចាប់ផ្ដើមវេលាម៉ោង ៨យប់តទៅនៅទីក្រុងកោះពេជ្រ ដោយផ្សាយផ្ទាល់លើទូរទស្សន៍ និងហ្វេសបុក TOWN ។

ក្នុងឱកាសប្រកាស ការប្រកួតជាផ្លូវការ ដោយមានការអញ្ជើញពីសំណាក់លោក តែម ម៉ឺន ប្រធានកិត្តិយស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ហេង សុឃន ប្រធានសហព័ន្ធកីឡា Kick Boxing កម្ពុជា និង លោក Tommy Kim ទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន (TOWN) ៕

Most Popular

To Top