កីឡា

Man UTD ត្រៀមកញ្ចប់លុយ ៥៥លានផោន ដើម្បីចរចាខ្សែការពារ Everton

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងមានផែនការក្នុងការចរចាជាមួយនឹងខ្សែការពារម្នាក់របស់ក្លឹប Everton នៅរដូវក្តៅនេះដោយក្នុងនោះក៏បានត្រៀម កញ្ចប់លុយមួយចំនួនធំផងដែរ។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបយក្សអង់គ្លេសនេះបានត្រៀម កញ្ចប់ប្រាក់ប្រមាណជា ៥៥លានផោនដើម្បីទិញកីឡាករ Branthwaite ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹប Everton ។

ទោះបីជាយ៉ាងណាក្តីតម្លៃនេះ ហាក់ដូចជាមានកម្រិតទាប ជាងអ្វីដែល Everton បានព្យាយាមដាក់តម្លៃខ្លួន របស់កីឡាកររូបនេះក្នុងពេលចុងក្រោយនេះ ពោលគឺប្រមាណជា៨០លានផោន ។

គួរឲ្យដឹងដែរថាក្លឹបបានជួបបញ្ហា វិបត្តិនៅតំបន់ខ្សែការពារអស់ រយៈពេល ជាយូរមកហើយបូករួម ទាំងរដូវកាលនេះផងដែរដោយក្នុង នោះក្លឹបបានប្រើប្រាស់កីឡាករវ័យ ចំណាស់និងកីឡាករដែលខុសតំណែង ជាច្រើននាក់ ដើម្បីធ្វើការងារនេះដូចជា Jonny Evans បង្ហាញខ្លួនបាន២៥ដងចាប់តាំងតែពីបានផ្ទេរមកចូលរួមនៅរដូវកាលនេះនិងកីឡាករ Casemiro ពីកីឡាករខ្សែបម្រើទៅជាកីឡាករខ្សែការពារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top