ខេត្តកណ្តាល ៖ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បិទវគ្គគ្រូបង្វឹក និងអាជ្ញាកណ្តាលបណ្តុះបណ្តាល កីឡាទាញព្រ័ត្រថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ នៅសាលប្រជុំ នៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធ លោក Suchart Jaesuraparp អនុប្រធានសហព័ន្ធកីឡាទាញព្រ័ត្រ អាស៊ី និងជាប្រធាន សហព័ន្ធកីឡាទាញព្រ័ត្រថៃ និង លោក ពៅ វណ្ណា ប្រធានការិយាល័យ កីឡា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោកបណ្ឌិត មាស សារិន បានមានប្រទេសថា សព្វថ្ងៃនេះ សហព័ន្ធបានពង្រឹងដល់សិក្ខាកាម ដោយធ្វើការបង្ហាត់បង្ហាញ ក្នុងការបិទវគ្គ បណ្ដុះបណ្ដាលគ្រូបង្វឹកអាជ្ញា កណ្ដាលកីឡាទាញព្រ័ត្រថ្នាក់ ជាតិលើកទី២ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរអប់រំកាយ យុវជន កីឡាក្រុងតាខ្មៅ ។ យោងតាមផែនការកសាងធនធានមនុស្ស របស់សហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា និងជាយថា ការ អនុញ្ញាតជាគោលការណ៍ របស់ប្រធាន សហព័ន្ធកីឡាទាញ ព្រ័ត្រកម្ពុជា គណៈកម្មាធិការប្រតិបត្តិ របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះ ។
ប្រធានបានបន្តថា វគ្គគ្រូបង្វឹក និងអាជ្ញាកណ្តាលបណ្តុះបណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ចំនួន ៤៣ នាក់ដែលជាគ្រូបង្វឹក និងអាជ្ញាកណ្តាល របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជារួមានខេត្តកណ្តាល រាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួន ។ ទិសដៅរួមមានច្បាប់ ឬរូបមន្តការប្រកួត ឲ្យត្រូវតាមកម្រិតស្តង់ដារអន្តជាតិ ការរៀបចំនៃការប្រកួតឲ្យ បានត្រឹមត្រូវ ការបណ្ដុះបណ្ដាលលើជំនាញ ក្នុងនាមជាគ្រូបង្វឹក របៀបរបបក្នុងការបង្វឹកសិស្សឲ្យ ខ្លាំងពូកែដើម្បី ត្រៀម ការ ប្រកួត នានា និងពង្រឹងលើជំនាញផ្នែកចៅក្រម និងអាជ្ញាកណ្ដាល កម្រិតខ្ពស់ ។
លោកពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តកណ្ដាល ក៏បានគូសបញ្ជាក់ ពីចំនួនសិក្ខាកាម ដែលបានចូលរួម សរុបមាន ចំនួន៤៣នាក់ មកពីតាមបណ្ដាវិទ្យាល័យនានា ក្នុងក្រុងតាខ្មៅ មកពីមន្ទីរអប់រំកាយនិងកីឡា ក្រុងតាខ្មៅ ព្រម ទាំងមកពីសហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជារ ។ ជា ការបិទបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់ ក៏បានទទួលនូវវិញ្ញាបនបត្របញ្ជាក់ ការសិក្សានេះរៀងខ្លួន ផងដែរ ៕