ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសបើកការប្រកួតជាផ្លូវការហើយ រៀបចំដោយស្ថានីយប៉ុស្តិ៍លេខ៥ សហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរដោយមានកីឡាករគុនខ្មែរ ចំនួន ៦ នាក់ និងអ្នកប្រដាល់បរទេស៦ នាក់ដូចគ្នា ។

ក្នុងឱកាសពិធីសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ៥ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់លោក តែម ម៉ឺន អនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិ និងប្រធានកិត្តិយសសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងលោក ហួង តារាមុនី អគ្គនាយកវិទ្យុ និងទូរទស្សន៍ ខ.ភ.មប៉ុស្តិ៍លេខ៥ ។

សម្រាប់ការប្រកួតយប់មិញ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ព្រុំ សំណាង ផ្តួលអ្នកកប្រដាល់អ៊ីរ៉ង់ ឲ្យសន្លប់នៅទឹកទី២ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ម៉ានូ សិល្បះត្រូវបានផ្តួលអ្នកកប្រដាល់អ៊ីរ៉ង់ ឲ្យសន្លប់នៅទឹកទី១ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា វង្ស វិឆ័យបានយកឈ្នះលើអ្នកកប្រដាល់ថៃដោយពិន្ទុនៅទឹកទី៣ ។

ចំណែកអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ណង សារ ផ្តួលអ្នកកប្រដាល់ក្រិក ឲ្យសន្លប់នៅទឹកទី១ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា វី ស្រីឆាយ បានយកឈ្នះលើអ្នកកប្រដាល់អ៊ីរ៉ង់ ដោយពិន្ទុនៅទឹកទី៣ និងអ្នកប្រដាល់ជើងខ្លាំងកម្ពុជា សំណាង ចុងក្រោយត្រូវបាន អ្នកកប្រដាល់អ៊ីរ៉ង់ប្រើកណ្តាប់ ពិឃាតផ្តួលត្រឹមទឹកទី១ ៕




