កីឡា

Ederson ខកខានជម្រើសជាតិ ក្រោយទទួលរងរបួសភ្នែក

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា អ្នកចាំទីដៃស្អិត របស់ Man City កីឡាករ Ederson ត្រូវបានដកឈ្មោះ ពីបញ្ជីកីឡាករជម្រើសជាតិ ប្រេស៊ីល ហើយនិងត្រូវបានគេមើលឃើញ ដោយសារតែបញ្ហារបួសភ្នែក។

ការអះអាងដែលត្រូវបានធ្វើឡើង ដោយសហព័ន្ធបាល់ទាត់ប្រេស៊ីល CBF បន្ទាប់ពីកីឡាកររូបនេះ បានរងរបួសធ្ងន់ធ្ងរចំភ្នែក ដែលបណ្តាលមកពីការប៉ះទង្គិចគ្នា ជាមួយនឹងកីឡាករខ្សែការពារ Cristian Romero នៅក្នុងការប្រកួតចុងក្រោយ មួយប៉ះនឹង Spurs។

នេះមានន័យថាកីឡាករអ្នកចាំទីវ័យ៣០ឆ្នាំរូបនេះ នឹងត្រូវអវត្តមានពេលប្រកួតឲ្យជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ Copa America ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសអាមេរិក ដែលចាប់ផ្តើមដំណើរ ការពីខែមិថុនាខាងមុខនេះហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top