The Caughtoffside បានសរសេរថា ក្លឹបហង្សក្រហម Liverpool កំពុងបើកការ ព្យាយាមយ៉ាងខ្លាំង ក្នុងការចរចាកីឡាករ ដ៏មានសក្តានុពលម្នាក់ ក្នុងតម្លៃខ្លួនប្រមាណជា ៦០លានអឺរ៉ូ ។
កីឡាកររូបនេះ កំពុងលេងឲ្យក្លឹប Byer Leverkusen និង ក្នុងនាមជាកីឡាករខ្សែការពារដ៏សំខាន់ម្នាក់ ។ កីឡាករ Odilon Kossounou បានក្លាយទៅជាគោលដៅដ៏អទិភាពរបស់ក្លឹប Liverpool ប៉ុន្តែក្នុងនោះក៏មានការចាប់អារម្មណ៍ ពីសំណាក់ក្លឹប Man UTD, Spurs, Bayern Munich និង Real Madrid ផងដែរ ។
កីឡាករវ័យ២៣ឆ្នាំ រូបនេះ មកទល់បច្ចុប្បន្នមានកុងត្រា ដែលនៅសេសសល់ជាមួយនឹង Bayer Leverkusen រហូតដល់ឆ្នាំ២០២៦ ដូច្នេះជឿជាក់ថា ក៏មិនមានជារឿង ងាយដែលក្លឹបនឹងត្រូវលក់កីឡាកររូបនេះ ចេញភ្លាមៗនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី