កីឡា

Nacho មានឳកាសផ្ទេរទៅអាមេរិក លេងជាមួយនឹង Messi

The Goal នៅថ្ងៃនេះបានសរសេរថា ទីបំផុតគូប្រជែង ដែលធ្លាប់តែប៉ះទង្គិចគ្នា កាលពីពេលប្រកួត នៅលីគកំពូល អេស្បាញរវាងកីឡាករ Nacho និង Messi នៅក្លឹប Real Madrid និង Barcelona នោះទំនងជានឹងអាចចាប់ផ្តើម ធ្វើការជាមួយគ្នាវិញហើយ។

ប្រភពដដែលបានសរសេរថាក្លឹប Inter Miami នៃលីគកំពូលអាមេរិកកំពុងព្យាយាមទាក់ទងកីឡាករ Nacho ដែលកំពុងត្រៀមបង្វិចរើចេញពីក្លឹប Real Madrid នៅរដូវក្តៅនេះ។

ព័ត៌មាននេះមានន័យថា គូប្រជែងដ៏ស្វិតស្វាញ Nacho និង Messi ប្រហែលជា នឹងអាចទីបំផុត មកធ្វើការនិងលេង បាល់ទាត់ ក្នុងនាមជាក្រុមតែមួយវិញ នៅពេលខាងមុខ ។

គួរឲ្យដឹងដែរថាប្រសិន បើវាជាការពិតនោះ មានន័យថា Nacho នឹងក្លាយទៅជាអតីតកីឡាករ នៅលីគកំពូលអេស្បាញទី៥ ហើយ ដែលនឹងចូលរួមជាមួយនឹង Inter Miami ដែលក្នុងនោះតាមលេខរៀងមាន Messi, Albao, Busqutes និង Suarez៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top