កីឡា

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រៀមបញ្ជូនអត្តពលិក ចូលរួមប្រកួតកម្រិតអន្តរជាតិ នៅក្រៅប្រទេស

ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងជាអនុប្រធាន សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដល់ក្រុមប្រតិភូ និងកីឡាករ-កីឡារិនី ត្រៀមខ្លួនចេញទៅប្រកួតកីឡាទូក នាគអត្តរជាតិចំនួន ៣ ខុសៗគ្នា ។

នៅឆ្នាំ២០២៤ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជាបានត្រៀមខ្លួន បញ្ជូនក្រុមកីឡាករ-កីឡាការិនី របស់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាទូក នាគអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋអាល់តៃក្រៃ ប្រទេសរុស្ស៊ី ក្នុងនោះមានប្រតិភូ១រូប គ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករចំនួន ១២ នាក់ ។

ចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ នៅចិនម៉ាកាវវិញ កម្ពុជានឹងបញ្ជូនមានប្រតិភូ១រូប អគ្គហេរញិក ១ រូប អគ្គហេរញិក ២ រូប គ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករចំនួន ១៩ នាក់ និងកីឡាការិនី៣ នាក់ ។
ដោយឡែកចាប់ថ្ងៃទី ៣១ ខែឧសភា ដល់ ១៦ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូកីឡាទូកកានូស្ព្រីង ទៅចូលរួមបោះជំរំ និងចូលរួមប្រកួតកីឡាទូកកានូស្ពីង ជ្រើសរើសជើងឯកអាស៊ី នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ចំនួន ៣ រូប ៕

Most Popular

To Top