កីឡា

ហ្វីលីពីន ដាក់កីឡាករ មានទេពកោសល្យ ពីធម្មជាតិ ចំពោះការប្រកួតជម្រុះ World Cup

VN Express

ហ្វីលីពីន ៖ ហ្វីលីពីនប្រទេស បានបញ្ចេញបញ្ជីឈ្មោះបឋម របស់ក្រុមបាល់ទាត់ជម្រើសជាតិ របស់ខ្លួន សម្រាប់ការប្រកួតជម្រុះ World Cup 2026 របស់ពួកគេ ជាមួយនឹងក្រុមបាល់ទាត់ ជម្រើសជាតិវៀតណាម និងក្រុមបាល់ទាត់ជម្រើសជាតិ ឥណ្ឌូនេស៊ី នៅខែក្រោយនេះ រួមមានក្រុមកីឡាករ ភាគច្រើនជាកីឡាករធម្មជាតិ ចំនួន ២២ នាក់ ។

ក្នុងចំណោមកីឡាករទាំង ២៧ នាក់ ត្រូវបានកោះហៅនោះមាន ២២ នាក់ ជាកីឡាករបាល់ទាត់ទេពកោសល្យ ពីធម្មជាតិដែលកំពុងលេងនៅបរទេស ដោយអាយុជាមធ្យមរបស់ក្រុមគឺ ២៤ឆ្នាំ ។ កីឡាករដែលលេចធ្លោ ជាងគេក្នុងក្រុម ជាអ្នកចាំទីវ័យ ៣៤ ឆ្នាំ Neil Etheridge ដែលលេងឲ្យក្លឹប Birmingham ក្នុងក្របខណ្ឌ EFL របស់អង់គ្លេស ហើយកីឡាករ Etheridge ជាប្រធានក្រុមជម្រើសជាតិជាច្រើនឆ្នាំ ។

គោលដៅរបស់គ្រូបង្វឹក លោក Saintfiet គឺឈ្នះការប្រកួតជាមួយវៀតណាម និងឥណ្ឌូនេស៊ី នៅថ្ងៃទី ៦ និង ១១ ខែមិថុនា ដើម្បីប្រជែងយកកៅអី ទៅកាន់ជុំបន្ទាប់នៃវគ្គជម្រុះ World Cup ។

គ្រូបង្វឹកសញ្ជាតិបែលហ្ស៊ិករូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រសិនបើហ្វីលីពីនឈ្នះការប្រកួត ដែលនៅសល់២ ហើយក្នុងពេលតែមួយ ឥណ្ឌូនេស៊ី និងវៀតណាម ចាញ់ការប្រកួតរបស់ពួកគេ នោះយើងនឹងក្លាយ ជាក្រុមទីពីរក្នុងពូល ដើម្បីឈានទៅវគ្គបន្ត។

ដោយមាន៧ពិន្ទុ ឥណ្ឌូណេស៊ីមានប្រៀបជាងគេ ។ វៀតណាម (៣ពិន្ទុ) នៅតែមានឱកាសឡើងទៅវគ្គបន្ត ប៉ុន្តែដើម្បីធ្វើដូច្នេះ ឥណ្ឌូណេស៊ី ត្រូវចាញ់ទាំងពីរប្រកួតជាមួយអ៊ីរ៉ាក់ និងហ្វីលីពីន ៕
ដោយ៖លី ភីលីព

Most Popular

To Top