អារ៉ាប៊ីសាអូឌីត ៖ កីឡាករបាល់ទាត់ ដ៏ល្បីល្បាញ ពិភពលោក និងជាកីឡាករ ដែលមានប្រជាប្រិយខ្លាំងបំផុត ក្នុងពិភពលោក Cristiano Ronaldo បានបញ្ចប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ Saudi Pro League ដោយបង្កើតកំណត់ត្រាស៊ុតបញ្ចូល ទីប្រចាំ រដូវកាលកាលពីថ្ងៃចន្ទ ។
កីឡាករRonaldo ស៊ុតបញ្ចូលទីបាន ២ គ្រាប់នៅ Riyadh ខណៈ Al-Nassr បានយកឈ្នះ Al-Ittihad ក្នុងលទ្ធផល ៤-២ និងបានបង្កើនចំនួនសរុបក្នុងលីគរបស់លោកដល់ ៣៥ គ្រាប់ ច្រើនជាងកំណត់ត្រាដែលបានកំណត់ក្នុងឆ្នាំ ២០១៩ ដោយ Abderrazak Hamdallah ។
នៅវិនាទីចុងក្រោយនៃតង់ទី១ Ronaldo ស៊ុតបាន ២ គ្រាប់រួចហើយ ត្រូវបានដកចេញ ពីការប្រកួត Offside បានទម្លាក់ការបញ្ជូនបាល់ដ៏វែងរបស់ Mohammed Al-Fatil ហើយបើកការស៊ុតបញ្ចូលទី ដោយការស៊ុតតិច ពីផ្នែកខាងឆ្វេងនៃតំបន់នោះ ។
នៅសល់ ២១ នាទីទៀត អ្នកឈ្នះ Ballon d’Or ៥សម័យកាលបានអបអរទៀត បន្ទាប់ពីបានតែតបាល់ជ្រុងពី Marcelo Brozovic ។ Al-Nassr បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងលីគដោយមាន ១៤ ពិន្ទុតាមពីក្រោយគូប្រជែងក្នុងស្រុក Al-Hilal បានឈ្នះជើងឯកកាលពីជាង ២ សប្តាហ៍មុន និងបានបញ្ចប់ការប្រកួតលីគ ៣៤ ជុំមិនចាញ់កាលពីថ្ងៃចន្ទ។
Al-Hilal ខ្លាំងពេក ទោះបីជាគ្មាន Neymar បានចូលរួមជាមួយក្លឹប កាលពីខែសីហាពី Paris Saint-Germain ប៉ុន្តែបានរងរបួស ACL បញ្ចប់រដូវកាល នៅខែតុលា។ Aleksandar Mitrovic បានឈានជើងចូល និងបញ្ចប់រដូវកាលជាមួយនឹង គ្រាប់បាល់មួយគ្រាប់នៅវិនាទីចុងក្រោយ ដើម្បីដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Al-Wehda ។
ខ្សែប្រយុទ្ធសញ្ជាតិ ស៊ែប៊ីបាន ចុះហត្ថលេខាពីក្លឹប Fulham ទីក្រុងឡុងដ៍កាលពីរដូវក្ដៅមុន បានរកគ្រាប់បាល់ បាន២៧គ្រាប់ ក្នុងលីគលំដាប់ទី ២ បន្ទាប់ពីកីឡាករ Ronaldo ៕
ដោយ៖លី ភីលីព